(ហ្គាតេម៉ាឡា)៖ គ្រោះរញ្ជួយដីកំរិត ៥.៦រ៉ិចទ័រ បានវាយប្រហារលើប្រទេសហ្គាតេម៉ាឡា នៅយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់អាមេរិកកណ្តាល))។ នេះបើតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម (USGS) គ្រោះរញ្ជួយដីនេះមានជំរៅរញ្ជួយ ១០០គីឡូម៉ែត្រទៅក្នុងដី និងស្ថិតចំងាយ ៦៧គីឡូម៉ែត្រពីភាគនិរតីទីក្រុង Guatemala City។ ប៉ុន្តែភា្លមៗ ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាចនៅឡើយទេ ហើយក៏មិនមានការបញ្ជាក់ណាមួយថា គ្រោះរញ្ជួយដីនេះមានជាប់ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅជប៉ុន ឬក៏យ៉ាងណាដែរ៕