(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានយកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋនៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ, ប្រជាជនប្តជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុននេះ ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។
អំណោយនេះត្រូវបានលោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ រួមទាំងសប្បុរសមួយចំនួនបាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ជាសារ៉ុង ប្រមាណ១០៥០សម្រាប់ និងថវិកាមួយចំនួន ផ្តល់ជូននៅក្នុងភូមិទងឡាច ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចុះទៅចែកផ្ទាល នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ។
ទទ្ទឹមនឹងនេះលោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ អំពីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នងទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៤ម៉ឺនដុល្លារ បានកសាងរួចរាល់ បានប្រមាណ៧០ភាគរយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយនៅបរិវេណវត្តទងត្រឡាច។
លោក ឡូវ ហ៊ឹង បានថ្លែងថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
លោកឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗ ទៀតដោយឡែកមន្រ្តីរាជការ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះអនុវត្ត ឱ្យបាននូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំមានសុវត្ថិភាពជៀសឱ្យផុតអំពីការ ប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើងព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញ៉ង របស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានផ្តាំផ្ងើ ដល់ប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋឱ្យមានសិទ្ធសេរីភាព រហូតមកដល់បច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងបានធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។
ជាមួយគ្នានេះអំណោយជាសារ៉ុង របស់ ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅភូមិទងត្រឡាច ឧបត្ថម្ភគ្រួសារ ដែលកំពុងមានជំងឺ៥០ម៉ឺនរៀល ឧបត្ថម្ភប្រជាការពារ ២០ម៉ឺនរៀល និងជួយឧបត្ថម្ភការកសាងកុដិនៅក្នុងវត្ត ទងត្រឡាចថវិកា១៥០០ដុល្លា៕