(ភ្នំពេញ)៖ ខកង្កែប ដែលមានរសជាតិឆ្ងាញ់ បែបសាំងហ្គាពួ ញុាំហើយចង់ញុាំទៀត នៅហាង Crazy Frog Singapore កំពុងតែទាក់ទាញ អតិថិជនជាហូរហែលហើយពេលនេះ ដោយសារតែរសជាតិ ខកង្កែប ក្នុងហាង ឆ្ងាញ់ប្លែកខុសពីហាងដទៃ ហើយអាហារភាគច្រើនក្នុងហាង សុទ្ធសឹងតែជំនួយសុខភាព អតិថិជនថែមទៀតផង។ ហើយអ្វីដែលកាន់តែពិសេស ខកង្កែបក្នុងហាង មានតម្លៃត្រឹមតែ 3$ ប៉ុណ្ណោះ លោកអ្នកអាចទទួលទាន ខកង្កែប យ៉ាងឆ្ងាញ់។
ម្ចាស់ហាង Crazy Frog Singapore និងជាចុងភៅឆ្នើមប្រចាំហាង លោក លី វ៉ាង បានបង្ហាញស្នាដៃចម្អិនម្ហូបជាច្រើនមុខ បានប្រាប់ឲ្យដឹងថា ម្ហូបនីមួយៗធ្វើដោយយកចិត្តទុកដាក់ គ្រឿងផ្សំ មានទាំងក្នុងនិងក្រៅស្រុក មានផាសុខភាព និងអនាម័យ ។ គ្រាន់តែឃើញម្ហូបភ្លាម គឺលេបទឹកមាត់តែម្តង ជាពិសេស គឺ ខកង្កែប ។
ម្ចាស់ហាងវ័យក្មេង ដែលពោលពេញដោយសមត្ថភាព រូបនេះ បានប្រាប់ឲ្យដឹងថា រសជាតិ ខកង្កែប ក្នុងហាងលោកគឺខុសពីហាងដទៃ ត្រង់ថា លោកបានហាត់រៀនរសជាតិនិងការចម្អិន ពីសាំហ្គាពួ ច្រើនឆ្នាំហើយ រសជាតិគឺអតិថិជនភាគច្រើន ពេញចិត្តនិងគាំទ្រ ទើបធ្វើឲ្យហាង លោកទាក់ទាញអតិថិជនកើនឡើងរាល់ថ្ងៃ។
នៅចាំអីទៀត តោះទៅសាកល្បង ខកង្កែប នៅហាង Crazy Frog Singapore ចាប់បើកពីម៉ោង៣រសៀលដល់ម៉ោង១២យប់ ឬលើសម៉ោងខ្លះតាមអតិថិជន តម្លៃត្រឹមតែ 3$ ប៉ុណ្ណោះ លោកអ្នកអាចទទួលទាន ខកង្កែប បានយ៉ាងឆ្ងាញ់ ប្រកបដោយអនាម័យ ទីតាំងមានផាសុខភាព។ ដូច្នេះរួសរាន់ឡើងណា បើមិនសាកមិនដឹងទេ ទំនាក់ទំនងអាស័យដ្ឋាន: ផ្ទះលេខ 450 ផ្លូវលេខ 310 សង្កាត់ បឹងកេងកងទី២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ. ទល់មុខ ភោជនីយដ្ឋាន ភូមិសាច់អាំង 168 ផ្លូវ 310. ទូរស័ព្ទ : 010 670066 / 085 680066 / 099 228889៕