(ស្វាយរៀង)៖ លោក ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តស្វាយរៀង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្រ្ទា ប្រធានក្រុមការងារចុះជួយឃុំច្រេស និងលោកស្រី ចែម សេរីរដ្ឋ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានយកទានវស្សាប្រគេនដល់វត្តចំនួន៣ ​គឺវត្តព្រៃខ្លូត វត្តកោះដូនសាយ និងវត្តត្រពាំងធ្លក។

ក្រោយពីលោក សំ សាភាន់ អនុប្រធាន ក្រុមការងារគណបក្សចុះជួយឃុំច្រេស បានសំណេះសំណាលសំដែងការគួរសមរួចមក លោក ចាប ភក្តី បានមានមតិសំណេះសំណាល និង​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំថ្នាក់កណ្តាល ខេត្ត ស្រុក​ជូនអង្គពិធី។

លោក ចាប ភក្ដី បានរំលឹកបញ្ជាក់ និងលើកឡើងវិញអំពីវីរភាព និងការតស៊ូប្តូរផ្តាច់ របស់​គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រជាជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ការស្តា​កសាងប្រទេសឡើងវិញ ការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ក្រោមមាគ៌ានយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្លាយជាប្រទេសមួយរីកចម្រើនសំបូររុងរឿង គួរជាទីមោទនភាពបំផុត។​

លោកបានបញ្ជាក់ជូន និងសូមឲ្យប្រជាជនទាំងអស់ អញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។​

នាឱកាសនោះ លោក ចាប ភក្ដី បាននាំមកនូវសម្ភាររបស់លោក ម៉ឹង សំផន, លោក សូ ម៉ន ​និងសប្បុរសជននានារួមមាន អង្ករចំនួន៦០០គីឡូក្រាម, ទានវស្សា៣គូ, ប្រេង៩០លីត្រ, មីកញ្ចប់១៨កេះ, ត្រីខកំប៉ុង៣០០កំប៉ុង និងស្ករស​៣០គីឡូក្រាម ទឹកត្រី និង​ទឹកស៊ីអ៊ីវ​៣០យួរ​, បច្ច័យចំនួន១,៥០០,០០០​រៀល សម្រាប់៣វត្ត ចំពោះព្រះសង្ឃ៣វត្ត ចំនួន១១អង្គ ១អង្គស្លាដកចំនួន១ បច្ច័យចំនួន៥០,០០០​រៀល ហើយសមាជិកក្នុងម្នាក់ៗ ថវិកាចំនួន១០,០០០​រៀល៕