(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,២៩២គ្រឿង រកឃើញល្មើសច្បាប់១៧២គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ១១៥គ្រឿង និងផាកពិន័យ៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែមិថុនានេះ ត្រួតពិនិត្យរួមបាន ចំនួន២៨គ្រឿង អប់រំ៩គ្រឿង និងផាកពិន័យចំនួន១៥គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៦១៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៩,៣៥៣គ្រឿង រកឃើញយានយន្តល្មើស ៦,៩២៤គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៣,១២៨គ្រឿង និងផាកពិន័យ ៣,៧៩៦គ្រឿង (ម៉ូតូ៩៩%)៕