(កណ្ដាល)៖ តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះជួយស្រុកកណ្ដាលស្ទឹង, លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងយុវជនស្រុកកណ្តាលស្ទឹង​ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន​ យុវជន​ កម្មករ​ កម្មការិនី សមាជិកបក្ស ចំនួន០៣ឃុំ​ គឺឃុំសៀមរាប ព្រែកស្លែង និងឃុំបឹងខ្យាង សរុបចំនួន​១,២២០នាក់​ ស្ថិតនៅបរិវេណវត្តវិហារត្រាញ់ (​​ឃុំព្រែកស្លែង​) ស្រុកកណ្តាលស្ទឹង​។

​ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនោះ លោក ណុប រ័ត្ននិមល បានដាស់តឿនក្រើនរំលឹកដល់សកម្មជន​ យុវជន​​ទាំងអស់ថា ត្រូវធ្វើជាភ្នែក​ ជាច្រមុះឲ្យបក្ស​ ពោលគឺត្រូវចេះពន្យល់​​ណែនាំ​​ កែតម្រូវ​ ដល់យុវជនដូចគ្នា​ រួមទាំងពុក​ ម៉ែបងប្អូនឲ្យយល់ពីគោលនយោបាយដឹកនាំរបស់បក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី។

បើតាមលោក ណុប រ័ត្ន​និមល ចំពោះបងប្អូនកម្មករ​ កម្មការិនី​វិ​ញ ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ពិសេស​សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលបានយកចិត្តទុកដាក់​ ចុះជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈមនានា​ជាប្រចាំ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនដល់បងប្អូនកម្មករ កម្មាការីនី​។

ចំពោះបងប្អូនកម្មករ​-កម្មការិនី​វិញ ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ពិសេស​សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលបានយកចិត្តទុកដាក់ ចុះជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈមនានាជាប្រចាំ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនដល់បងប្អូនកម្មករ-កម្មការីនីមានដូចជា៖

*ការចេញមុនម៉ោង១៥នាទី សម្រាប់កម្មការិនីមានផ្ទៃពោះ​
*ទទួលបានប្រាក់ខែគោល​ អប្បរមា១៧០$/ខែ​
*ជិះរថយន្តក្រុងដោយឥតគិតថ្លៃ​ សម្រាប់អ្នកធ្វើការនៅរាជធានីភ្នំពេញ​
*ឈប់សម្រាកលំហែរមាតុភាពដោយទទួលបានប្រាក់ខែ១២០%​
*ព្យាបាលជម្ងឺដោយមិនគិតប្រាក់នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ​
*ទទួលបានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការចាប់ពីឆ្នាំ២០១៩តទៅ​
*ទទួលបានប្រាក់ឧបត្ថម្ភ៤០០.០០០៛​ (​កូន០១​), ​៨០០.០០០៛​ (​ភ្លោះ០២​), ១.២០០.០០០៛​ (​ភ្លោះ០៣​)​ ក្នុងពេលឆ្លងទន្លេតាមរយៈ​បេឡាជាតិរបបសន្តិសុខសង្គម​ (ប.ស.ស​) រីឯប្រាក់ខែនឹងបន្តឡើងជាបន្តបន្ទាប់ទៀតផងដែរ។​

លោកបានអំពាវនាវដល់សកម្មជន​ យុវជន​ កម្មករ​-កម្មការិនី​អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ ហើយជួយជំរុញពុក ម៉ែ​ បងប្អូន ​​ពិសេសមិត្តភ័ក្រ្ត នៅកន្លែងការងារ​​នៅតាមរោងចក្រនានា​ អញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងទី២០​ ដើម្បីសម្តេច​តេជោ​ ហ៊ុន​ សែន​ បន្តធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី០៦នេះ និងអាណត្តិបន្តបន្ទាប់ទៀត ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ​ ការអភិវឌ្ឍន៍ និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ៕