(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
សេចក្ដីថ្លែងការណ៍របស់ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាក់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមធ្វើការថ្កោលទោស ចំពោះវិធានការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មមកលើរូបឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដែលជាអ្នកប្រណិប័តច្បាប់យ៉ាងហ្មត់ចត់ និងជាអ្នកអនុវត្ដកាតព្វកិច្ចដ៏ថ្លៃថ្នូរក្នុងកិច្ចការពារស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គមកម្ពុជា»។
រដ្ឋបាលខេត្តព្រះវិហារ បានចាត់ទុកដាក់ ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គឺជាការសម្រេចដ៏ល្ងង់ខ្លៅគ្មានវិចារណញ្ញាណ ដែលកម្ពុជាមិនអាចទទួលយកបានឡើង។
សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗនេះ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕