(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមសិក្ខាស្តីពី «ផលវិបាកនៃបញ្ហាបដិវត្តន៍ពណ៌ ដែលកើតមាននៅជុំវិញពិភពលោក» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធ ក្រុមយុជនខ្មែរ ដែលជានិស្សិត និងមន្ត្រីរាជការ បានលើកឡើងថា កម្ពុជាមិនត្រូវការបដិវត្តន៍ពណ៌ដោយសារការប្តូររំលំរាជរដ្ឋាភិបាលស្របច្បាប់នោះទេ ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ក្នុងនាមជាយុវជនខ្មែរ នឹងទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីប្រឆាំងនឹងការអំពាវនាវ របស់ជនអគតិមួយចំនួនមិន ឱ្យពលរដ្ឋខ្មែរទៅបោះឆ្នោត។
ក្រុមយុវត្តី បានថ្លែងថា បញ្ហាបដិវត្តន៍ពិតជារឿងដ៏សំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរ និងយុវជនជំនាន់ក្រោយត្រូវតែយល់ពីផលលំបាក នៃបដិវត្តន៍នេះ ដែលជាដើមចមឈានទៅរកការបំផ្លិចបំផ្លាញនូវលទ្ធិប្រជាធបតេយ្យ សេរីពហុបក្ស និងបំផ្លាញរាល់អ្វីៗ ដែលជាសមទ្ធិផល របស់រាជរដ្ឋាភិបាល ដែលខិតខំកសាងកន្លងមកនេះ។
ក្រុមយុវត្តី បានថ្លែងយ៉ាងដូច្នេះថា៖ «ជាការពិតខ្ញុំមិនចង់មានបដិវត្តន៍ពណ៌នៅកម្ពុជា ប្រសិនរឿងអាចកើតឡើងគឺអាចឱ្យមានភាពច្របូកច្របល់ អសន្តិសុខ នៅក្នុងសង្គមដូចជាបំផ្លាញរាល់អ្វីៗដែលរដ្ឋាភិបាលបានកសាង គឺអាចបាត់បង់ អញ្ចឹងគឺពួកខ្ញុំអត់ចង់ឱ្យវាកើតឡើងនោះទេ ខ្ញុំទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិជាពលរដ្ឋ»។
ក្រុមយុវត្តីដដែល បានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺជាកត្តាកិច្ចរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដើម្បីបំពេញសិទ្ធិរបស់ខ្លួនជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹងនាំដែលខ្លួនពេញចិត្ត ដូច្នេះសម្រាប់ការអំពាវនាវមិន ឱ្យពលរដ្ឋទៅបោះឆ្នោតគ្រាន់ តែជាការលេចឮតៗគ្នា ដូច្នេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់កុំជឿតាមការញុះញង់របស់នរណាម្នាក់។
ទទ្ទឹមនឹងយុវជនដែលជាមន្ត្រីរាជការ បានថ្លែងថា សូមប្រជាពលរដ្ឋខ្មែរ ទាំងអស់សំលឹងទៅមើលប្រទេសនៅមជ្ឈឹមបូព៌ា គឺបានរលាយដោយសារតែបដិវត្តន៍ពណ៌ ហើយបដិវត្តន៍ពណ៌នេះទៀតសោធជាការឃោសនាអកុសល លាភពណ៌ បង្កើតកំហឹងឱ្យប្រជាពលរដ្ឋ ដូច្នេះនៅពេលដែលពលរដ្ឋខឹង គឺមានចេតនាចង់ផ្លាស់ប្តូរមេដឹកនាំ ទាមទារអ្វីដែលគាត់ចង់បាន ក៏ប៉ុន្តែអ្វីទាំងនោះកើតឡើងដោយសារតែចាញ់បោក និងការឃោសនារបស់ជនអគតិនោះទៅវិញ។
យុវជនរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនជាពលរដ្ឋេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ និងជាពិសេសមិនត្រូវតែចងចាំជានិច្ចនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៃកម្ពុជា បានលើកឡើងថា គ្មានអ្នកណាស្រឡាញ់ខ្មែរ ក្រៅពីខ្មែរនោះទេ៕