(សៀមរាប)៖ បើនិយាយពីខេត្តសៀមរាប គឺជាខេត្តមួយពោរពេញទៅដោយសក្ដានុពលទេសចរណ៍ខ្ពស់ ដោយខេត្តនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនទៅទស្សនាកម្សាន្ត ជាពិសេសគឺតំបន់អង្គរតែម្តង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពបាន តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃ ការលក់ម្ហូបអាហារ និងការផ្តល់ជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរជាដើម។
បើតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈការលក់ដូរ និងផ្តល់សេវាកម្មជូនភ្ងៀវទេសចរនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានជីវភាពធូធារជាងមុន ហើយទាំងនេះហើយសុទ្ធតែជាចំណូលពីវិស័យទេសចរណ៍ ដែលបានធ្លាក់ចូលដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់៕
សូមទស្សនាវីដេអូរទាំងស្រុង ដែលផលិតដោយអាជ្ញាធរជាតិអប្សរា៖