សម្តេចតេជោ ហ៊ុន សែន៖ សល់តែ៤២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់, បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាសម្គាល់ «ទេវតាបាចផ្កា» លេខរៀងទី២០ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍!
17-06-2018 08:15
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្ញើសេចក្តីនឹករលឹក ចំពោះបងប្អូនជនរួមជាតិ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ។
ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែជិតខិតចូលមកដល់នោះ ពោលគឺសល់តែ៤២ថ្ងៃទៀតប៉ុណ្ណោះ, សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ចំពោះបងប្អូនជនរួមជាតិ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាសម្គាល់ «ទេវតាបាចផ្កា» លេខរៀងទី២០ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់រីកចម្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា « ជូនពរបងប្អូនជនរួមជាតិ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា!
នៅសល់តែ៤២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់។ ច្បាស់ណាស់ គឺគ្រប់គ្នាចង់បានសន្តិភាព និងការរីកចម្រើន។ ច្បាស់ណាស់ គឺគណបក្សប្រជាជនបាននាំមកនូវសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ពិតប្រាកដមកដល់សព្វថ្ងៃនេះ។
យើងចងចាំ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាសម្គាល់ «ទេវតាបាចផ្កា» លេខរៀងទី២០ នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ»៕