(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានលត់ក្រុមពីអាហ្រ្វិក នីហ្សេរីយ៉ា ២-០ ដើម្បីទទួលបាន ៣ពិន្ទុឡើងឈរកំពូលតារាងនៃពូល D បណ្តោះអាសន្ននៅ World Cup 2018 ។ ក្រូអាតបានក្លាយជាក្រុមទី១ ក្នុងចំណោម ៤ក្រុមស្ថិតក្នុងពូល D ដែលរកបាន ៣ពិន្ទុពេញ ក្រោយពេល អាហ្សង់ទីន និងអាយឡែន មាន១ពិន្ទុ បន្ទាប់ប្រកួតស្មើគ្នា ១-១
កីឡាករខ្សែការពារធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៣២ ធ្វើឲ្យក្រូអាតនាំមុខ ១-០ ក្នុងវគ្គទី១ មុនកីឡាករ Luka Modric បន្ថែមគ្រាប់ទី២ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ នៅនាទីទី៧១ ដើម្បីធានាជ័យជម្នះ ១០០% តែម្តង៕