(ម៉ូស្គូ)៖ ក្រុមក្រូអាត (Croatia) នឹងត្រូវប៉ះជាមួយក្រុម នីហ្សេយ៉ា (Nigeria) នាម៉ោង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១៧ ខែមិថុនានេះ វគ្គជម្រុះសន្សំពិន្ទុនៃពូល D ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។
ការប្រកួតនេះដែរនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Kaliningrad ស្ថិតក្នុងទីក្រុង Sochi នៃប្រទេសរុស្ស៊ី។ ជាមួយនឹងការប្រកួតដំបូងនៅ FIFA World Cup 2018 ក្នុងចំណោម ៦៤ប្រកួត ដែលនឹងធ្វើឡើងនៅ ១២កីឡដ្ឋាន ស្ថិតក្នុង១១ទីក្រុង ទូទាំងប្រទេសរុស្ស៊ី ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ៦៧៨លានដុល្លារ ក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup លើកទីមួយនេះ៕