(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់លោកស្រី Rhona Smith ដែលបានចេញសេចក្តីថ្លែងការណ៍ ដោយគ្មានមូលដ្ឋាន នឹងមិនបានសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅពី គ.ជ.ប មុននឹងវាយតម្លៃទៅលើក្រមសីលធម៌អ្នកសារព័ត៌មាន របស់ គ.ជ.ប «ហាមប្រាមអ្នកសារព័ត៌មាន មិនឲ្យចុះផ្សាយព័ត៌មានដែលអាចនាំឲ្យមានការភាន់ច្រឡំ និងបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត»។
គណៈកម្មាធិការរៀបចំការបោះឆ្នោត សូមថ្លែងការពិតទៅកាន់លោកស្រី និងសាធារណមតិជាតិ និងអន្តរជាតិដូចក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖