(ព្រះវិហារ)៖ បងប្អូនប្រជាពលរដ្ឋ៦០០នាក់ ដែលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងឈប់ចាញ់បោកគណបក្សផ្សេង ហើយ ជាពិសេសក្រុមប្រឆាំងតែម្តង។
ការប្តេជ្ញារបស់សមាជិកថ្មីនេះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជ័យសែន ខេត្តព្រះវិហារ ក្នុងឱកាសពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៦០០នាក់។
ពិធីនេះស្ថិតក្រោមវត្តមានលោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ សមាជិកជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះលោក មាស សុភា និងលោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះចំពោះបងប្អូនប្រជាពលរដ្ឋទាំង៦០០នាក់ ដែលបានគិតត្រូវសុំចូលជាសមាជិក ពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជានៅពេលនេះ។
លោកថា «គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺជាគណបក្សមួយ ដែលតែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឲ្យរីកចំរើនលើគ្រប់វិសយ័រហូតមកដល់សព្វថ្ងៃនេះ ដែលករណីនេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍តទៅទៀត»៕