Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង​ យកឈ្នះអូស្រ្តាលី​ ២-១​ បើកឆាកពូល​ C នៅ​ World Cup 2018

16-06-2018 18:55

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង​ រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកនៃពូល​ C ក្រោយឈ្នះអូស្រ្តាលី​ ២-១​ នៅ​ World Cup 2018។ កីឡាករខ្សែប្រយុទ្ធ​ Antoine Griezmann ជាអ្នករកគ្រាប់បែកពងមាន់​ ដោយបាល់ប៉េណាល់ទីនៅនាទីទី៥៨​ និងរំលងបានតែ៤នាទីអូស្រ្តលីតាមបនស្មើ​ ១-១​ វិញ។

ការប្រកួតអូសបន្លាយរហូតដល់នាទីទី៨២​ ទើបកីឡាករ​ Paul Pogba រកគ្រាប់ជ័យជម្នះ​ ២-១​ជួយបារាំងឡើងឈរលេខ១​ នៃពូល​ C បណ្តោះអាសន្ន​ មុនពេលដាយណឺម៉ាក​ ប៉ះប៉េរូ​ ម៉ោង១១យប់នេះ៕