(កំពង់ចាម)៖ គ្រួសារសពអតីតយុទ្ធជន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ទទួលបានថវិកាបេឡាមរណៈសង្គ្រោះ ពីសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម។
ការយកអំណោយប្រគល់ជូននេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ប្រធានក្រុមការងារពង្រឹងស្រុកស្ទឹងត្រង់។ ក្នុងនោះក៏មានការចូលរួមពី លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ និងលោកប្រធានអនុប្រធាន ស.អ.ក ស្រុកស្ទឹងត្រង់។
ថវិកាដែលត្រូវបានលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី យកទៅប្រគល់នៅពេលនេះ មានចំនួន៤លានរៀល ជាថវិកាបេឡាមរណៈសង្គ្រោះដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១គ្រួសារ ដែលសពលោក ឃឹម សាខឿន ប្រភេទនិវត្តជន (មន្រ្តីនគរបាលចូលនិវត្ត) HA-11000453។ អ្នកទទួលបណ្ដាំ លោកស្រី កូវ សូភី អាយុ៥៣ឆ្នាំ ត្រូវជាភរិយា រស់នៅភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕