(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦៦៦គ្រឿង រកឃើញល្មើសច្បាប់៣១០គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ១២៣គ្រឿង និងផាកពិន័យ១៧៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៨៧១គ្រឿង អប់រំ៣៤គ្រឿង និងផាកពិន័យចំនួន១១៩គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៤៩៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៨,០៦១គ្រឿង រកឃើញយានយន្តល្មើស ៦,៧៥២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៣,០១៣គ្រឿង និងផាកពិន័យ ៣,៧៣៩គ្រឿង (ម៉ូតូ៩៩%)៕