(ភ្នំពេញ)៖ អ្នកតំណាងស្ថាប័នកំពូល Monde Selection បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង០៩៖៣០នាទី នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗ ដល់ស្រាបៀរហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរហ្គេនស៍បឺគផលិតដោយ ជនជាតិអាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ ចំនួន៥០០ដង។
ដូច្នេះ សូមចូលរួមអបអរសាទរកំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលលំដាប់ពិភពលោកស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស កំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨ និងតាមដាននូវមហាប្រព្រឹត្ដិការណ៍នេះ ទាំងអស់គ្នា នៅថ្ងៃទី១៦ ខែមិថុនានេះ នៅសណ្ឋាគារសុខាភ្នំពេញ ហើយក៏នឹងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅផងដែរ៕