(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,១៨៩គ្រឿង រកឃើញល្មើសច្បាប់ ៤៤៩គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ ១៩៣គ្រឿង និងផាកពិន័យ ២៥៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,២៣៩គ្រឿង អប់រំ ៧៦គ្រឿង និងផាកពិន័យចំនួន ២០៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៥៧៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៦,៣៩៥គ្រឿង រកឃើញយានយន្តល្មើស ៦,៤៥១គ្រឿង (ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ ២,៨៩០គ្រឿង និងផាកពិន័យ ៣,៥៦១គ្រឿង៕