(ភ្នំពេញ)៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ចាប់បើកលក់ដំណាក់កាលបន្ទាប់ នៅគម្រោងពីរផ្សេងគ្នា ក្នុងពេលតែមួយគឺ គម្រោង ដឹ ផាក លែន 598 ស្ថិតនៅតាមបណ្តោយផ្លូវ ជាសុផារ៉ា៤ គីឡូម៉ែត្រពីរង្វង់មូលកាំកូ និង គម្រោង ដឹ លែន រីច ចំការដូង ស្ថិតនៅតាមបណ្តោយផ្លូវទួលពង្រ។
បន្ទាប់ពីលំនៅដ្ឋាននៅក្នុងដំណាក់កាលមុនត្រូវបានលក់ជូនអតិថិជនអស់ គម្រោង ដឹ ផាក លែន 598 ចាប់ផ្តើមការបើកលក់ដំណាក់កាលបន្ទាប់ ដែលសាងសង់ជាពិសេសសម្រាប់តែប្រភេទ វីឡាឃ្វីន និង វីឡាភ្លោះ ជាប្រភេទវីឡាលក់ដាច់បំផុត ដែលមានបន្ទប់គេងធំទូលាយប្រកបដោយប្រណីតភាព បន្ទប់ទទួលភ្ញៀវទាន់សម័យ បន្ទប់ទឹកផាសុកភាព ផ្ទះបាយទំនើប កន្លែងចតឡានធំទូលាយ មានទីធ្លាសួនច្បារមុខ ក្រោយ និងចំហៀងផ្ទះ ពិដានមានកំពស់ខ្ពស់ ធ្វើអោយបរិយាកាសក្នុងផ្ទះមានភាពស្រស់ស្រាយ និង មិនស្អុះស្អាប់ បន្ទប់មានកញ្ចក់បើកស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ មានពន្លឺចេញចូលគ្រប់គ្រាន់ និងសន្សំសំចៃអគិ្គសនីបានច្រើន លើសពីនេះទៅទៀតមានបន្ទប់សម្រាប់ មនុស្សចាស់ អាចអោយសមាជិកក្នុងគ្រួសារដែលចូលស្នាក់នៅជាន់ផ្ទាល់ដីបាន និង មានបន្ទប់សម្រាប់អ្នកស្នាក់នៅជាមួយដោយមានទ្វាចេញចូលដាច់ដោយឡែក និងមានវេរ៉ង់ដាអង្គុយលេង។
ជាមួយគ្នានោះដែរ គម្រោង ដឹ លែន រីច ចំការដូង ក៏បើកលក់ដំណាក់កាលបន្ទាប់ ជាប្រភេទផ្ទះ ហ្សប ហោស៍ ដែលមានរចនាបថទំនើបប្លែក ស័ក្តិសមជាមួយនឹងការរស់នៅរបស់មនុស្សសម័យថ្មី ព្រមទាំងអាចប្រកបរបរអាជីវកម្មផ្សេងៗ។ ដូចនេះសម្រាប់អតិថិជនដែលកំពុងតែស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមរួសរាន់អញ្ជើញទំនាក់ទំនងមកកាន់ការិយាល័យលក់របស់ ជីប ម៉ុង លែន ឲ្យបានមុនគេដើម្បីជ្រើសរើសបានទីតាំងដែលខ្លួនពេញចិត្ត៕