(កំពង់ធំ)៖ ក្រោមការដឹកនាំប្រកបដោយចង្ខុវិស័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងក្រុមការងារការិយាល័យជំនាញសុខាភិបាល នៃស្នងការនគរបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យសុខភាព ដល់កងកម្លាំងនគរបាលស្រុកបារាយណ៍ចំនួន២០៥នាក់ នៅអធិការដ្ឋាននគរបាលស្រុក។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឡើងថា ថា្នក់ដឹកនាំ រដ្ឋាភិបាលក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ គណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ និងលើកសរសើរចំពោះកងកម្លាំងនគរបាល ក្នុងការចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជន និងសង្គមជាតិក្នុងរយ:ពេលកន្លងមក។ លោកបានថ្លែងអំណរគុណដល់ លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ដែលបានសហការណ៍យ៉ាងជិតស្និទ្ធិ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យបង្អែកស្រុក និងលោកគ្រូ អ្នកគ្រូមណ្ឌលសុខភាពឃុំ ដែលបានចូលរួមពិនិត្យសុខភាព ជូនដល់មន្ត្រីនគរបាល។
លោកបានបន្តថា សុខភាពមានសារសំខាន់ណាស់ សូមកងកម្លាំងទាំងអស់យកចិត្តទុកដាក់ទៅលើអនាម័យ ចំណីអាហារ ទឹកស្អាត និងបរិស្ថានរស់នៅជាប្រចាំ សូមឲ្យសម្អាតកន្លែងរស់នៅក៏ដូចជា កន្លែងការងារ ត្រូវមានការហ្វឹកហាត់ជាប្រចាំដើម្បីសុខភាពរឹងមាំ ការហូបចុកត្រូវមានអនាម័យ បន្លែត្រូវលាងឲ្យស្អាត ពេលហូបត្រូវដុសលាងដៃនិងសាប៊ូ ជៀសវាងជម្ងឺឆ្លងផ្សេងៗ ការហូបគ្រឿង ស្រវឹងត្រូវចេះប្រមាណខ្លួន មិនត្រូវហូបរហូតភ្លេច ធ្វើការងាររហូតដល់ធ្លាក់ខ្លួនឈឺធ្វើការលែងកើត ដែលអាចមានជម្ងឺប្រចាំការ ហើយពេលចុះបេសកកម្មត្រូវត្រៀមបំរ៉ុង មុងសម្រាប់ដាក់កុំឲ្យមូសខាំជាដើម ។
លោកបានបន្តថា បើទោះបីជាមានសម្បត្តិស្តុកស្តម្ភប៉ុណ្ណាបើសុខភាពមិនល្អគឺគ្មានអ្វីទាំងអស់ ដូច្នេះបើសុខភាពមិនល្អធ្វើឲ្យមានការប៉ះពាល់ ដល់វិន័យទៀតផង។ លោកបានសំណូមពរដល់កងកម្លាំងទាំងអស់ ត្រូវថែទាំខ្លួនប្រាណដើម្បីសុខភាពល្អ ចូលរួមប្រចាំការ២៤ម៉ោង ដោយរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាឲ្យមានភាពស្និទ្ធស្នាលជាមួយ ប្រជាពលរដ្ឋដោយឲ្យពួកគាត់សប្បាយចិត្តនិងមានសេចក្តីសុខ៕