Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងប៉ោយប៉ែត ចុះសម្របសម្រួលបើកផ្លូវដីប្រវែងជាង២០០ម៉ែត្រ និងស្ថាបនាឱ្យក្លាយជាផ្លូវបេតុង នៅភូមិក្បាលកោះ (Video inside)

15-06-2018 12:00

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សា​ន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យជាក់ស្តែង ខណៈប្រជាពលរដ្ឋចំនួន២០០គ្រួសារ បាននាំគ្នាផ្តិតមេដៃ សុំឱ្យអាជ្ញាធរបើកផ្លូវជាដីចំណីផ្លូវរបស់រដ្ឋ មានប្រវែង២០០ម៉ែត្រ ត្រូវបានពលរដ្ឋចំនួន៣គ្រួសារ រំលោភយក នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានចុះទៅសម្របសម្រួលដោយមិន បាច់ដាក់ពាក្យបណ្តឹង និងធ្វើការតវ៉ា មកកាន់សាលាក្រុងប៉ោយប៉ែត ដោយគ្រាន់តែយកយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែប៉ុណ្ណោះ។

លោក សាន ស៊ានហូ បានប្រាប់ថា នឹងធ្វើផ្លូវមួយនេះឱ្យក្លាយជាផ្លូវធំទូលាយវិញ ពីផ្លូវដីឱ្យក្លាយជាផ្លូវបេតុងមានទំហំ៤ម៉ែត្រ មានប្រព័ន្ធលូឱ្យត្រឹមត្រូវ មានបង្គោលភ្លើងចូលឱ្យគ្រប់កន្លែង មិនទុកឱ្យមានភាពរញ៉េរញ៉ៃ ហើយលោកគ្រាន់តែផ្តល់តែស៊ីម៉ងត៌ ខ្សាច់ គ្រួសតូច ធំ ដែក គ្រឿងចក្រ ឈួសឆាយ ចាក់ថ្មម៉ិច ដោយកម្លាំងពលកម្មគឺទុកឱ្យមេភូមិ និងប្រជាពលរដ្ឋចូលរួម រួមទាំងលូមុខផ្ទះរៀងៗខ្លួនប៉ុណ្ណោះ។

លោកអភិបាលក្រុងប៉ោយប៉ែត បានបន្ថែមថា ប្រសិនជាពួកយើងទុករូបភាពនេះបន្តទៀត នាំគ្នាធ្វើផ្ទះ ធ្វើរបង រំលោភយកដីផ្លូវរដ្ឋ តើបានប៉ុន្មានទៅ? ចុះប្រសិនជាមានហេតុការណ៍ គ្រោះអគ្គីភ័យកើតឡើយ តើឱ្យរថយន្តពន្លត់អគ្គីភ័យចូលតាមណា ទាំងអស់នេះធ្វើឱ្យក្រុមគ្រួសារយើងបាត់បង់នូវទ្រព្យសម្បត្តិ ទាំងខ្លួនយើង និងអ្នកដ៏ទៃ ដូច្នេះហើយមានតែសម្របសម្រួល តាមនិតិវិធីបើកផ្លូវដើម្បីបង្កលក្ខណៈងាយស្រួលទាំងអស់គ្នា មានផ្លូវធំ ដីរបស់យើងក៏មានតម្លៃដែរ។

នាពេលនោះ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ បានសម្តែងការពេញចិត្ត សោមនស្សរីករាយដែលបានឃើញវត្តមានរបស់អាជ្ញាធរក្រុងប៉ោយប៉ែតដឹកនាំដោយលោកសាន ស៊ានហូចុះពិនិត្យ និងមស្របសម្រួលយ៉ាងឆាប់រហ័ស និងមានភាពយុត្តិធម៌ទាំងអស់គ្នា៕