(ភ្នំពេញ)៖ អាមេរិកខុសពីកម្ពុជា ខុសគ្នាត្រង់ អាមេរិកប្រកាសបង្កកទ្រព្យសម្បត្តិពលរដ្ឋខ្មែរ ដែលគ្មានទ្រព្យសម្បត្តិនៅអាមេរិកសោះ។ ចំណែកកម្ពុជាវិញ មិនបង្កកទ្រព្យសម្បត្តិអាមេរិកទេ ទោះជាអាមេរិកបន្សល់ទុកទ្រព្យសម្បត្តិ ៣លានតោននៅលើទឹកដីរបស់ខ្លួន។ កម្ពុជាត្រេកអរណាស់បើអាមេរិកយកទ្រព្យសម្បត្តិទាំងនោះទៅស្រុកវិញឲ្យអស់។
អាមេរិកខុសពីកម្ពុជា ខុសគ្នាត្រង់ អាមេរិកសម្លាប់ពលរដ្ឋខ្មែររាប់សែននាក់ និងបំផ្លាញទ្រព្យសម្បត្តិខ្មែរ យ៉ាងហិនហោច ប៉ុន្តែ កម្ពុជាវិញមិនដែលសម្លាប់ជនជាតិអាមេរិកាំងទេ។
អាមេរិកខុសពីកម្ពុជា ខុសគ្នាត្រង់ អាមេរិកដើរបំផ្លាញប្រទេសគេ សម្លាប់មេដឹកនាំប្រទេសគេ និងសម្លាប់ប្រជាជនគេយ៉ាងរង្គាល លូកដៃចូលប្រទេសគេ តែកម្ពុជាវិញមិនដែលលូកដៃជ្រៀតជ្រែកចូលប្រទេសណាទេ។ កម្ពុជាសាងតែមិត្ត និងសាងតែសេចក្តីសុខឲ្យអ្នកដទៃ។
អាមេរិកខុសពីកម្ពុជា ខុសគ្នាត្រង់ អាមេរិកជាឈ្មួញសង្គ្រាម តែកម្ពុជាវិញជាអ្នកសាងសន្តិភាព។ អាមេរិកខុសពីកម្ពុជា ខុសគ្នាត្រង់ អាមេរិកញ្ជូនទ័ពទៅឈ្លានពានប្រទេសដទៃ ទៅវាយប្រហារប្រទេសតូចតាច ប៉ុន្តែ កម្ពុជាបញ្ជូនទ័ព ទៅរក្សាសន្តិភាព ទៅជួយដោះមីនក្នុងប្រទេសដទៃ។
អាមេរិកខុសពីកម្ពុជា ខុសគ្នាត្រង់ អាមេរិកគាំទ្របដិវត្តន៍ពណ៌ និងដើរសាបព្រួសបដិវត្តន៍ពណ៌ពាសពេញសាកលលោក តែកម្ពុជាវិញស្អប់បដិវត្តពណ៌ និងប្រឆាំង ទប់ស្កាត់បដិវត្តន៍ពណ៌មិនឲ្យងើបមុខរួចឡើយ៕
ដោយ៖ កូនខ្មែរ