Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីព្រាងច្បាប់ ចំនួន៣ បានឆ្លងផុត ស្ថាប័នព្រឹទ្ធសភា (Video inside)

15-06-2018 11:17

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៣ រួមមានសេចក្ដីព្រាងច្បាប់ស្ដីពី ប្រាក់ឈ្នួលអប្បបរមា, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្តីពីការងារ និងសេចក្តីព្រាងច្បាប់ វិសោធនកម្ម ស្ដីពីស្តង់ដារកម្ពុជា ត្រូវបានព្រឹទ្ធសភាអនុម័ត ទាំងស្រុងនៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ច្បាប់ស្តីពីការងារ ត្រូវបានធ្វើវិសោធនកម្ម មាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២។

ដោយឡែក ច្បាប់ស្ដីពីស្តង់ដារកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ជាដើម៕

ខាងក្រោមនេះ គឺជាលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា៖