(ព្រៃវែង)៖ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ បានទទួលមួកសុវត្ថិភាព អាវចំណាំងផ្លាត អង្ករ និងថវិកាមួយចំនួនទៀត ព្រមទាំងរួមអាហារសាមគ្គីជាមួយគ្នា នាគេហដ្ឋានលោក ស សុខា ក្នុងក្រុងព្រៃវែងខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងឲ្យអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះការបើកបរ ពោលគឺត្រូវគោរពច្បាប់ចរាចរណ៍។
ចំណែកលោក ស សុខា ក្នុងនាមតំណាងរាស្ត្រ បានថ្លែងលើកកម្ពស់តម្លៃបងប្អូនក្នុងអង្គពិធីថា មុខរបរណាក៏មានតម្លៃដែរឲ្យតែស្របច្បាប់ ហើយមនុស្សកើតមកតម្លៃ សិទ្ធិ សេចកក្ដីថ្លៃថ្នូរ ដូចគ្នា ពោលគឺ មិនបែងចែកគ្នាតាមរយៈមុខរបរ ទ្រព្យសម្បត្តិនោះឡើយ។
ក្នុងពិធីនោះ តំណាងអ្នកចូលរួមបានសំដែងការពេញចិត្តពេញថ្លើម ដែលមានថ្នាក់ដឹកនាំបានរៀបបង្កើតភាពស្និទ្ធស្នាល ឲ្យតម្លៃ និងដឹងសុខទុក្ខប្រជារាស្ត្រ។ តំណាងក៏បានប្ដេជ្ញាចិត្តនាំគ្នាទៅបោះឆ្នោត ថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខនេះផងដែរ៕