(ម៉ូស្គូ)៖ ៣ប្រកួតយប់នេះក្នុងការប្រកួតថ្ងៃទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ និងគូពិសេសអេស្ប៉ាញ ប៉ះព័រទុយហ្គាល់ ដែលចាប់ផ្តើមនាម៉ោង ១៖០០នាទីរំលង អាធ្រាត្រនេះ ប្រចាំពូល B។
១ប្រកួតដំបូង គឺអ៊ុយរូហ្គាយ ប៉ះអេហ្ស៊ីប ចាប់ផ្តើមនៅម៉ោង ៧យប់នេះបញ្ចប់ប្រកួតទី១ ប្រចាំពូល A ក្រោយពេលម្ចាស់ផ្ទះរុស្ស៊ី បានបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ និងគូទី២ គឺជាការបើកឆាកប្រកួតសន្សំពិន្ទុនៃពូល B ម៉ារ៉ុក ប៉ះអ៊ីរ៉ង់ នៅម៉ោង ១០យប់ និងអតីតម្ចាស់ជើងឯក World Cup 2010 អេស្ប៉ាញ ត្រូវជួបអតីតម្ចាស់ជើងឯកអឺរ៉ុប Euro 2016 ព័រទុយហ្គាល់ ម៉ោង១រំលងអាធ្រាត្រ។
សូមបញ្ជាក់ផងដែរថា គ្រប់ក្រុមទាំង ៣២ប្រទេសដែលស្ថិតក្នុងពូល A ដល់ពូល H នឹងត្រូវលេង ៣ប្រកួតដូចគ្នា និងជ្រើសរើសយក២ក្រុមប្រចាំពូលនីមួយៗមានពិន្ទុខ្ពស់ជាងគេ ដើម្បីឡើងទៅវគ្គចាញ់ធ្លាក់ ១៦ក្រុមចុងក្រោយ៕