(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិរបស់ម្ចាស់ផ្ទះរុស្ស៊ី រកបាន៣ពិន្ទុដំបូង នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ៥-០ ដែលទើបបញ្ចប់មុននេះ ដោយមានអ្នកទស្សនាផ្ទាល់ ៧៨០១១នាក់។
ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Luzhniki ស្ថិតក្នុងទីក្រុងម៉ូស្គូ កីឡាករ Yuri Gazinskiy រកបានគ្រាប់ទី១ នៅនាទីទី១២ មុនពេលមិត្តរួមក្រុម Cheryshev រកបានគ្រាប់ទី២ នៅនាទីទី៤៣ ចុងវគ្គទី១ និងគ្រាប់ទី៣ ដោយកីឡាករ Artem Dzyuba នៅនាទីទី៧១ និងគ្រាប់ទី៤ នៅនាទីទី៩០+១ និងគ្រាប់ទី៥ នៅនាទីទី៩០+៤
៣ពិន្ទុនេះដែរបានជួយឲ្យរុស្ស៊ីឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្ន មុនពេលអ៊ុយរូហ្គាយប៉ះ អេហ្ស៊ីប នៅម៉ោង៧យប់ស្អែក (ម៉ោងនៅកម្ពុជា) ប្រចាំពូល A ដូចគ្នា។
នេះជាមួយប្រកួតដំបូងនៅ FIFA World Cup 2018 ក្នុងចំណោម ៦៤ប្រកួត ដែលនឹងធ្វើឡើងនៅ ១២កីឡដ្ឋាន ស្ថិតក្នុង១១ទីក្រុង ទូទាំងប្រទេសរុស្ស៊ី ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ៦៧៨លានដុល្លារ ក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup លើកទីមួយនេះ៕