ក្រុមការងារចម្រុះរបស់ក្រសួង និងខេត្តកំពង់ស្ពឺ នឹងចុះកំណត់អត្តសញ្ញាណកម្មដី អត្ដសញ្ញាណកម្មពលរដ្ឋ ដែលមានវិវាទជាមួយក្រុមហ៊ុនអំពៅ នៅស្រុកថ្ពង និងស្រុកឱរ៉ាល់
14-06-2018 18:07
(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ ក្រុមការងារចម្រុះថ្នាក់ក្រសួង និងថ្នាក់ខេត្ត ចុះកំណត់អត្ដសញ្ញាណកម្មដី និងអត្ដសញ្ញាណកម្មប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ និងក្រុមហ៊ុនកំពង់ស្ពឺផ្លេនថេសិន ស្ថិតនៅភូមិសាស្ដ្រស្រុកថ្ពង និងស្រុកឱរ៉ាល់។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការងារនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយចេញពីភូមិអរអង្គុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺទៅ។
ដោយឡែកចំពោះកាលបរិច្ឆេទសម្រាប់ភូមិឃុំដទៃទៀត ក្រុមការងារនឹងជូនដំណឹងមុន៣ថ្ងៃ ដល់ប្រជាពលរដ្ឋដើម្បីត្រៀមលក្ខណៈសម្បត្តិ ប៉ុន្ដែក្នុងអំឡុងចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារនឹងផ្អាក់សកម្មភាពខាងលើ ជាបណ្ដោះអាសន្នមួយរយៈសិន៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹង ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖