(ម៉ូស្គូ)៖ ពិធីបើកមហាព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នឹងចាប់ផ្តើមពីម៉ោង ៧៖៣០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Luhzniki ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៨០០០០នាក់ ស្ថិតក្នុងទីក្រុងម៉ូស្គូ។
កម្មវិធីបើកមហាព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ និងមានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីរុស្ស៊ី វ្លៀឌីមែរ ពូទីន, មេដឹកដឹកនាំពិភពលោកមួយចំនួន, ប្រធាន FIFA លោក Gianni Infantino, ប្រធានសហព័ន្ធប្រចាំទ្វីប ដ៏ដូចជាប្រទេសនីមួយៗផងដែរ, សិល្បករ-សិល្បការិនី ប្រតិភូ និងកីឡាករទាំង ៣២ប្រទេសចូលរួមផងដែរ ដើម្បីបង្ហាញទង់ជាតិរបស់ពួកគេរៀងៗខ្លួន។
ក្នុងពិធីបើកដ៏មហាឱឡារិកដែលមានទាំងបាញ់កាំជ្រួច និងជាមួយការដុតភ្លើងគប់ ដើម្បីបើក World Cup 2018 នឹងអូសបន្លាយរហូតដល់ទៅ ២៖៣០នាទី មុនពិធីប្រកួតផ្លូវការរវាងម្ចាស់ផ្ទះរុស្ស៊ី ប៉ះអារ៉ាប៊ីសាអូឌីត នាម៉ោង ១០យប់ នៃវគ្គសន្សំពិន្ទុប្រចាំពូល A៕