(ភ្នំពេញ)៖ ទោះបីមមាញឹកនឹងកិច្ចការងាររបស់ខ្លួនយ៉ាងណាក៏ដោយ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានតាំងចិត្តរួចជាស្រេចថានឹងឆ្លៀតពេលទៅចូលរួមបោះឆ្នោត នាពេលខាងមុខឱ្យខាងតែបាន ជាមួយគ្នានោះដែរ លោកក៏បានកៀរគរក្រុមការងាររបស់លោក ជួយសម្របសម្រួលមធ្យោបាយដល់បងប្អូនជនពិការនៅទូទាំងប្រទេស ឱ្យពួកគាត់បានទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានបញ្ជាក់ថា ការដែលជនពិការបច្ចុប្បន្នទទួលបានការយកចិត្តទុកដាក់ទំនុកបម្រុងគ្រប់បែបយ៉ាងដូចពេលបច្ចុប្បន្ននេះ គឺដោយពួកគាត់បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតនៅអាណត្តិមុន ហើយនៅអាណត្តិតំណាងរាស្ត្រថ្មីនេះ រូបលោក រួមជាមួយបងប្អូនជនពិការដទៃទៀត ក៏នៅតែគាំទ្របេក្ខភាពដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឃលើគ្រប់វិស័យ ពិសេសគឺបេក្ខភាពដែលខិតខំបំពេញការងារដើម្បីជនពិការផងដែរ។
លោកក៏បានអំពាវនាវដល់បងប្អូនជនពិការទាំងអស់នៅកម្ពុជា សូមត្រៀមខ្លួនឱ្យបានគ្រប់គ្នាក្នុងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសខ្លីមួយរវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៖