(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគារអាមេរិក ដោយចោទប្រកាន់គ្មានមូលដ្ឋានពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។
តាមរយៈសេចក្ដីថ្លែងការណ៍ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រាប់ទៅអាមេរិកវិញ ឲ្យបង្កកទ្រព្យសម្បត្តិរបស់លោកឲ្យបានឆាប់បំផុត ពីព្រោះលោកគ្មានទ្រព្យសម្បត្តិនៅអាមេរិកឡើយ ហើយក៏មិនចាំបាច់ផ្ដល់ទិដ្ឋាការនោះដែរ ពីព្រោះលោកក៏មិនចង់ទៅអាមេរិកនោះឡើយ។
សូមអានខ្លឹមសារលម្អិតនៃសេចក្ដីថ្លែងការណ៍ ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖