(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចែកមួកសុវត្ថិភាពចំនួន១,០០០មួក ដើម្បីចែកជូនសិស្សានុសិស្ស ចំនួន១៨សាលាក្នុងក្រុងព្រៃវែង។
ក្នុងឱកាសនោះលោក ស សុខា បានថ្លែងអំណគុណចំពោះ ក្រុមការងារសហភាពសហព័ន្ធក្រុងព្រៃវែង ដែលបានគិតគូស្វែងរកនៅសម្ភារ ដូចជា បានឧបត្ថម្ភមួក ដើម្បីចែកជូនសិស្សានុសិស្ស ដែលមួកទាំងនេះពេលចែកហើយ មិនមែនទុកក្នុងកន្រ្ទក់ម៉ូតូទេ គឺត្រូវយកទៅពាក់ ហើយការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្ដើមចេញពីខ្លួននាក់ផ្ទាល់។
បើតាមលោក ស សុខា ចាប់តាំងពីឆ្នាំ២០១៦មក មានអ្នកគ្រោះថ្នាក់ចរាចរណ៍ ចំនួន១,៩៥២នាក់ ក្នុងខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមខេត្ត ដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ និង៧៧,៧៧%ស្លាប់ ដោយសារអត់ពាក់មួកសុវត្ថិភាព។
លោកបានបន្តទៀតថា សូមកុំអាងមានមួកសុវត្ថិភាព ហើយបើកបរមិនគោរពច្បាប់នោះ ទោះបីមានយ៉ាងណាក៏មិនអាចជួយអ្នកបានដែរ។
ក្នុងនោះក្រៅពីការងារសុវត្ថិភាពចរាចរណ៍ សហភាពសហព័ន្ធយុវជនខេត្តព្រៃវែង កំពុងបន្តយកចិត្តទុកដាក់ ជំរុញផ្តល់ជូនអាហាររូបករណ៍ ជូនសិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១១ ឬទី១២ អាចបន្តទៅសិក្សានៅរាជធានីភ្នំពេញ និងបណ្ដាប្រទេសផ្សេងៗ បានអាហារបករណ៍ប្រមាណជាង១០០កន្លែង ហើយដែលបានផ្ដល់ជូន៕