(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំនាយទាហានដែលជាថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកមេឃុំបន្ទាយស្ទោង និងអធិការរង នគរបាលស្រុកស្ទោង បានទៅបំពាក់ឯកសណ្ឋានប្រជាការពារ ចំនួន១០កំផ្លេ និងវិទ្យុទាក់ទងដៃ០២គ្រឿង ជូនប្រជាការពារភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅក្នុងពិធីនេះ មានអាជ្ញាធរ នគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋចូលរួមចំនួន១២២នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អញ្ជើញនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតដែលដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ប្រជាការពារទាំង១៥ភូមិ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន រួមនឹងសហការី បានបំពាក់ឯកសណ្ឋាន ប្រជាការពារចំនួន១៥២សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន៣៩គ្រឿងរួចហើយ៕