(ភ្នំពេញ)៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
សេចក្ដីថ្លែងការណ៍របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ដ្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការសោកស្ដាយ និងសូមវាយតម្លៃទាបបំផុត ហើយថ្កោលទោស ចំពោះសេចក្ដីថ្លែងការណ៍ ដ៏អគតិនេះ។ ទង្វើរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក គឺជាការរំលោភដល់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ ហើយជាការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាយ៉ាងងងឹតងងុលជាទីបំផុត»។
សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានចាត់ទុកដាក់ ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គឺជាការសម្រេចដ៏ល្ងង់ខ្លៅគ្មានវិចារណញ្ញាណ ដែលកម្ពុជាមិនអាចទទួលយកបានឡើង។
សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់ កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕