Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃួង ស្រេង អញ្ជើញប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរងខណ្ឌដូនពេញ, លោក ម៉ុក ច័ន្ទករុណា ជំនួសលោក ឈឹម ឌីណា ដែលត្រូវទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ

14-06-2018 09:57

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, តំណាងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក អភិបាល-អភិបាលរង នៃគណៈអភិបាលខណ្ឌទាំង១២ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញរាជធានីភ្នំពេញ លោក ប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ លោក លោកស្រីអភិបាលរងខណ្ឌ មន្ត្រីរាជការ លោក លោកស្រីចៅសង្កាត់ទាំង១១ មេភូមិ និងប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឈឹម ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដែលត្រូវទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ជំនួសដោយលោក លោក ម៉ុក ច័ន្ទករុណា ដែលជាកូនប្រុសលោក ម៉ុក ម៉ារេត អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា៕