(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួនប្រគល់ជូន មន្រ្តីនគរបាលស្រ្តី ដែលទើបសំរាលកូន ចំនួន០២គ្រួសារ និងមន្រ្តីនគរបាលមានជំងឺ ០១គ្រួសារ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក អ៊ុក កុសល បាននាំយកប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះកងកម្លាំងក្រោមឱវាទ ពេលដែលជួបប្រទះបញ្ហាការលំបាក ឬទុក្ខកង្វល់ផ្សេងៗ ជូនដល់កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ ។
នៅក្នុងឱកាសនោះដែរ លោកបានប្រគល់អំណោយ មី០២កេះ ទឹកដោះគោឆៅ០២យួរ និងថវិកាមួយចំនួន ជូនដល់ដូចតទៅ៖
១៖ លោកស្រីអនុសេនីយ៍ទោ គាំ លក្ខណា មន្ត្រីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច
២៖ លោកស្រីអនុសេនីយ៍ឯក ជឹម សុភាព នាយរងផ្នែកការិយាល័យបុគ្គលិក
៣៖ លោកអនុសេនីយ៍ឯក ផុន ផាត មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ ព្រៃតាហ៊ូ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ។
មន្ត្រីនគរបាលទាំង៣នាក់ ដែលទទួលបានអំណោយទាំងនេះ បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ព្រមទាំងក្រុមការងាររួមដំណើរ រួមទាំងថ្នាក់ដឹកនាំនគរបាលជាតិ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ សួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាប្រគល់ដល់ពួកគាត់៕