(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតម្រូវឱ្យនិយោជក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ-កម្មការិនីរបស់ខ្លួន បានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ដូចថ្ងៃធម្មតា ដើម្បីជួយសម្រួលដល់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនានេះ បានឱ្យដឹងថា ការតម្រូវឱ្យនិយោជក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារអនុវត្តបែបនេះ គឺដើម្បីជួយសម្រួលដល់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕