Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី១

13-06-2018 18:42

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាវិជ្ជៈ លើកទី១ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មាតាបិតា អាណាព្យាបាល និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសនៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លេកទី១នេះ។

សូមជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៨ ដែលទិវាដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៨ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។

ទិវាជាតិនេះ ជាឱកាសដ៏ពិសិដ្ឋ សម្រាប់ប្អូនៗសិស្សានុសិស្ស ដើម្បីទទួលបានព័ត៌មានអាហារូបករណ៍ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា៕