(ក្រុងម៉ូស្គូ)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១២៦ នឹងត្រូវធ្វើម្ចាស់ផ្ទះ៣ប្រទេសរួមគ្នាមានដូចជា អាមេរិក កាណាដា និងម៉ិចស៊ិក នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។
នេះជាលើកទី១ និងប្រវត្តិសាស្រ្តនៃយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងត្រូវបានរៀបចំឡើងនៅ៣ប្រទេសផ្សេងគ្នា ដោយមានរហូតដល់ ៤៨ក្រុមស្មើនឹង ៨០ប្រកួត ចំណាយពេល ៣៤ថ្ងៃទើបចប់ទាំងស្រុង។
ការបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup លើកទី២៣ ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងនៅក្នុងអង្គមហាសន្និបាតលើក ទី៦៨ របស់សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA នៅក្នុងទីក្រុងម៉ូស្គូ មុន១ថ្ងៃនៃ World Cup 2018 ចាប់ផ្តើមប្រកួតផ្លូវការ។ World Cup 2022 លើកទី២២ នឹងធ្វើឡើងនៅប្រទេសស្ថិតនៅទ្វីបអាស៊ី កាតា ដោយមាន៣២ប្រទេសចូលរួម ដូចនៅរុស្ស៊ីដែរ៕