Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រមុខការទូតកម្ពុជា៖ សន្តិភាពនៅកម្ពុជាបច្ចុប្បន្ននេះ មិនមែនធ្លាក់ពីលើមេឃនោះទេ គឺជាការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន!

13-06-2018 15:18

(កំពង់ចាម)៖ ថ្លែងនៅមុខប្រជាពលរដ្ឋរាប់ពាន់នាក់ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម អតីតប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា សន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជារយៈពេល២០ជាងនេះ មិនមែនធ្លាក់មកពីលើមេឃនោះទេ គឺជាការខិតខំប្រឹងប្រែងលះបង់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកបានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «សន្តិភាពមិនមែនធ្លាក់មកពីលើមេឃស្រួលៗ បានមកដោយសារការលះបង់ដោយលំបាក របស់សម្តេចតេជោ ហ៊ុន សែន ហើយបើគ្មានសន្តិភាព ក៏គ្មានការរីកចម្រើនលើគ្រប់វិស័យនៅតាមភូមិ-ឃុំ-ស្រុក-ខេត្ត ដូច្នេះសព្វថ្ងៃនេះដែរ»

ឧបនាយករដ្ឋមន្ត្រីបានបន្តថា ការរក្សាសន្តិភាព ជារឿងមួយដែលប្រជាពលរដ្ឋខ្មែរ ទាំងអស់ត្រូវមានកាតព្វកិច្ចចូលរួមទាំងអស់គ្នា ប្រទេសជាតិមានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយការអភិវឌ្ឍនេះ គឺដើម្បីជាតិខ្មែរយើងទាំងមូល មិនមែនដើម្បីបុគ្គលតែម្នាក់នោះទេ។ លោកក៏បានអំពាវនាវ សូម​ឱ្យប្រជាពលរដ្ឋ​ចូល​រួមថែរក្សា​សុខសន្តិ​ភាព​ ដែល​មាន​ដូចពេលបច្ចុប្បន្ន​នេះ ឱ្យបាន​គង់​វង្សយូ​រអង្វែង​។

លើសពីនេះឧនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិ​កាលទី​៦ ដែល​នឹ​ងប្រព្រឹត្តទៅនា​ថ្ងៃទី២៩​ ខែ​កក្កដា ឆ្នាំ២០១៨​ ខាង​មុខនេះ​ ដើម្បី​បន្តការ​អភិវឌ្ឍ​សង្គម​ និងសេ​ដ្ឋកិច្ច​កម្ពុជា​តទៅ​មុខ៕