(ភ្នំពេញ)៖ សេវាកម្មអតិថិជន គឺជាកត្តាចម្បងដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែយកចិត្តទុកដាក់បំផុត។ ដើម្បីផ្តល់នូវភាពងាយស្រួល និងស្របតាមត្រូវការរបស់អតិថិជន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សុវណ្ណាភូមិ ឡាយហ្វ៍ បានចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យបាងកកត្រាត ដែលមានទីតាំងនៅប្រទេសថៃ។
នៅដំណាក់កាលអតិថិជន ដាក់ពាក្យស្នើសុំទិញបណ្ណសន្យារ៉ាប់រង ហើយក្រុមហ៊ុនតម្រូវឲ្យមានការពិនិត្យ សុខភាពសម្រាប់គោលបំណងវាយតម្លៃ ធានារ៉ាប់រង (Underwriting)នោះ ក្រុមហ៊ុននឹងអនុញ្ញាតឲ្យអតិថិជន ទៅធ្វើការពិនិត្យសុខភាព នៅមន្ទីរពេទ្យដៃគូ។
គួរបញ្ជាក់ផងថា សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មពិនិត្យសុខភាពនៅប្រទេសថៃ ជូនអតិថិជនក្នុងគោលបំណងវាយតម្លៃធានារ៉ាប់រង (Underwriting)។
បច្ចុប្បន្ន សុវណ្ណាភូមិ ឡាយហ្វ៍ មានមន្ទីរពេទ្យជាដៃគូចំនួន៤០ នៅទូទាំងខេត្តក្រុង ក្នុងប្រទេសកម្ពុជា និងចំនួន២ថែមទៀត នៅប្រទេសថៃ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងនៅតែខិតខំបន្តរិះរក និងពង្រឹងបន្ថែមនៅសេវាកម្មល្អៗ បន្ថែមទៀតដើម្បីតបស្នង ទៅនឹងទំនុកចិត្តរបស់អតិថិជនទាំងអស់ ដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមពីមន្ទីរពេទ្យដៃគូ សូមចូលទៅកាន់ http://www.sovannaphumlife.com/search-for-network-hospitals-kh