(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញ ជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើគម្រោងសិក្សា លទ្ធភាព និងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ»។
ការចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូ អិលធីឌី ដែលប្រព្រឹត្តិទៅនៅ ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ០៣៖០០ នាទីរសៀល នៅសាលប្រជុំធំជាន់ទី១ នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ៕