(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន យុវជនកាយរិទ្ធ សហព័ន្ធសហភាពយុវជនកម្ពុជា (ស.ស.យ.ក) លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករផងដែរ៕