(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកស្រី សម សុភាព ដែលត្រូវជាភរិយារបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ភរិយា មាតា និងជីដូន ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា លោកស្រី សម សុភាព ជាភរិយារបស់លោក ញឹក ប៊ុនឆៃ បានទទួលមរណភាព នៅវេលាម៉ោង ៤៖០០ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈ។
សពលោកស្រី សម សុភាព នឹងត្រូវតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះលោក ញឹក ប៊ុនឆៃ នៅផ្ទះលេខ 22G ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយសពនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០នាទីព្រឹក៕