(ភ្នំពេញ)៖ បុរសជនជាតិបារាំងម្នាក់ បន្ទាប់ពីបានមករស់នៅប្រទេសកម្ពុជាបានរយៈពេលប្រមាណជា២០ឆ្នាំ បានធ្វើឲ្យគាត់និយាយភាសាខ្មែរបានស្ទាត់ជំនាញ មានភរិយាជានារីខ្មែរ និងបានកូនពីរនាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍នេះថែមទៀតផង។
ក្រោយការរស់នៅកម្ពុជា២០ឆ្នាំ បុរសរូបនេះ បានពេញចិត្តពេញជាមួយការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយនឹងវីដេអូឃ្លីបខ្លីមួយថតពេលរសៀលពេលអង្គុយលំហែនៅលើសួនច្បាតាមមាត់ទន្លេក្នុងខេត្តកំពង់ចាម បុរសជនជាតិបារាំងរូបនេះ បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំរស់នៅលើទឹកដីកម្ពុជា លោកបានមើលឃើញថា កម្ពុជាមានការរីកចម្រើនខ្លាំង ក្នុងនោះគ្រាន់តែខេត្តកំពង់ចាមមួយ ២០ឆ្នាំមុនមិនមានស្ពានឆ្លងកាត់ទន្លេ មិនមានសួនលំហែកាយ ផ្លូវតាមមាត់ទន្លេមិនមានកៅស៊ូ ហើយពលរដ្ឋមិនសូវមានអ្វីជិះនោះឡើយ។ ប៉ុន្តែបច្ចុប្បន្នមានស្បានឆ្លងកាត់ទន្លេស្រស់ស្អាត មានផ្លូវស្អាត មានសួនច្បាសម្រាប់ហាត់ប្រាណស្រស់ស្អាត ប្រជាពលរដ្ឋមានធ្វើមធ្យោបាយធ្វើដំណើរ ម៉ូតូ រថយន្តច្រើនគ្រឿង។
ជាមួយនឹងការមើលឃើញពីការវិវឌ្ឍជាវិជ្ជមានរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបែបនេះ បុរសជនជាតិបារាំងរូបនេះ បានអំពាវនាវប្រជាពលរដ្ឋកម្ពុជាឲ្យទៅបោះឆ្នោតគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាថែមទៀតផង។ សូមបញ្ជាក់ថា បុរសជនជាតិបារាំង ដែលមានសញ្ជាតិកម្ពុជារូបនេះ ក៏មានសិទ្ធិបោះឆ្នោត ហើយធ្លាប់បានចូលរួមការបោះឆ្នោតនាពេលកន្លងទៅផងដែរ។
ជាបន្តសូមទៅស្តាប់បុរសជនជាតិបារាំងរូបនេះនិយាយពីកម្ពុជាជាភាសាខ្មែរថា តើបានល្អប្រសើរកម្រិតណា?