CMAC រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ទម្ងន់ជាង២០០គីឡូក្រាម នៅស្រុកជុំគីរី ខេត្តកំពត
12-06-2018 15:33
(ភ្នំពេញ)៖ មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១១ ខែមិថុនា ២០១៨ មានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 មួយគ្រាប់ នៅក្នុងមូលដ្ឋានភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគីរី ខេត្តកំពត។
គ្រាប់បែក MK82 ទំងន់ជាង២២០គីឡូក្រាមនេះ ត្រូវបានដឹកទៅបន្សាបនៅទីបញ្ជាការ CMAC ខេត្តកំពង់ឆ្នាំង៕