(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព-ខុសច្បាប់ដោយមានសារធាតុគីមីជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។
ចំណីអាហារខូចគុណភាព-ខុសច្បាប់ដោយមានសារធាតុគីមីទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្រ្កាប និងរឹបអូសពីជនល្មើស ដែលចរាចរ ស្តុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមក។
ពិធីនេះ ក៏នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជនផងដែរ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម៖