(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សប្បុរសជនក្រុមហ៊ុនកាស៊ីណូ ជីងប៉ី បានឧបត្ថម្ភអាវភ្លៀងចំនួន៥០០កំផ្លេ ជូននគរបាលស្នងការដ្ឋានខេត្តព្រះសីហនុ តាមការស្នើសុំរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដើម្បីបំពេញបន្ថែមដល់កងកម្លាំងអន្តរាគមន៌ ល្បាត តាមគោលដៅ និងឈរជើងនៅតាមបណ្ដាលកោះនានា ព្រោះជារដូវភ្លៀងធ្លាក់នៅតាមភូមិសាស្រ្ត និងឆ្នេរ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ តំណាងក្រុមហ៊ុនជីងប៉ី ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណ ចំពោះក្រុមហ៊ុនជីងប៉ី ដែលកន្លងមកបានជួយឧបត្ថម្ភសំភារៈប្រើប្រាស់ផ្សេងៗ ជូនដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អាវភ្លៀងនេះ ១កំផ្លេ មានតម្លៃ ៣០ដុល្លារ សរុប៥០០កំផ្លេ តម្លៃ១៥០០០ដុល្លារ។ ក្នុងនោះខាងក្រុមហ៊ុនក៏បានផ្តល់បន្ថែមទៀត នូវគ្រែគេងចំនួន(30)សម្រាប់កងអន្ដរាគមន៍ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា «ក្នុងនាមខ្ញុំ និងគណៈស្នការ សូមសន្យាថា និងធ្វើការបែងចែកសម្ភារឲ្យចំគោលដៅ ដើម្បីធានាក្នុងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពជូនពរ ដល់ក្រុមជួបតែសំណាងល្អ និងការរីកចម្រើនក្នុងមុខរបរបន្ថែមទៀត»៕