(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី២ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់ឆ្នោតលើកទី២នេះ គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅកាន់សាមុយ គឺ៖