(ភ្នំពេញ)៖ នាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន OPPO បានបញ្ជូនអ្នកតំណាងក្នុងការចូលរួម និងជូនកាដូ ដល់អ្នកនាងដែលជាតារាតំណាងរបស់ខ្លួន។ តាមរយៈវីដេអូ Live​ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងបានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំង នៅខណៈដែលអ្នកនាងធ្វើការផ្សងនិងផ្លុំពន្លត់ទៀននៅលើនំខេករបស់OPPO ។

អ្នកនាងបានបង្ហាញចំណាប់អារម្មណ៍ថា «នំនេះគឺមានន័យជាងគេនៅក្នុងចំនោមការងាររបស់ខ្ញុំ OPPO ផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយOPPOពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹង បានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់OPPO……..»

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺជាកាដូដែលអ្នកនាងទទួលបានពី OPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់OPPO គឺR15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី៣របស់OPPO គឺកម្រងសៀវភៅអនុស្សាវរីយ៍ ដែលចងក្រងនូវរូបភាពរបស់អ្នកនាងពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការណ៍ជាមួយOPPOរហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ជូនពរដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់OPPO។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនOPPOពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភាទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទOPPO R15 Pro ផងដែរ។ ចំពោះទូរស័ព្ទម៉ូដែល R15 Proនេះ វាមានលក្ខណៈពិសេសនិងគុណសម្បត្តិដូចជា៖ ការរចនារូបរាងបែបថ្មី(Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red។

ចំណែកឯការរចនាតួខ្លួនគឺបែបកញ្ចក់ 3D កាន់តែងាយស្រួលក្នុងការចាប់កាន់។ បើនិយាយពីអេក្រង់វិញ វាបំពាក់នូវអេក្រង់ AMOLED ទំហំធំ 6.28 inch Super Full Screen។ ចំពោះកាមេរ៉ាវិញ OPPO R15 Proមានកាមេរ៉ាក្រោយភ្លោះ ទំហំ20MP + 16MP (កាំពន្លឺធំ F/1.7) ឯកាមេរ៉ាមុខទំហំធំ 20MP + AI Beauty 2.0 ហើយមុខងារស្កេនមុខដោះសោរ កាន់តែរហ័ស។ OPPO R15 Pro មាន RAM 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB បំពាក់មកជាមួយឈីប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់នូវSystem ColorOS 5.0 ដើរដោយAndroid 8.1។ កាន់តែពិសេសទៀតនោះ វាមានកំលាំងថ្មធំ ទំហំ 3430mAh ថែមទាំងភា្ជប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC សាក5នាទីនិយាយបាន2ម៉ោង។

ដូច្នេះ បើសិនជាអ្នកទាំងអស់គ្នាចង់បាននូវម៉ូដែលថ្មីរបស់OPPO ក៏ដូចជាចង់ប្រើប្រាស់នូវទូរស័ព្ទOPPO R15 Proដូចកំពូលតារាចំរៀង ពេជ្រ សោភា កុំភ្លេចទៅរកជាវទាំងអស់គ្នាណា។ OPPO R15 Pro មានតម្លៃ៦២៩ដុល្លារ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមលក់នៅលើទីផ្សារប្រទេសកម្ពុជាវិញ សូមតាមដានផេកផ្លូវការរបស់OPPOទាំងអស់គ្នា ៕